(ប៉េកាំង)៖ អតីតរដ្ឋមន្ត្រីយុត្តិធម៌ចិនម្នាក់
ត្រូវបានបណ្ដេញចេញពីគណបក្សកុម្មុយនីស្ដចិន
បន្ទាប់ពីមានការស៊ើបអង្កេតមួយដឹកនាំដោយក្រុមអាជ្ញាធរប្រឆាំងនឹងអំពើពុករលួយ
ខណៈគណ បក្សកុម្មុយនីស្ដចិននឹងបើកសមាជបក្សលើកទី១៩ នៅសប្ដាហ៍ក្រោយនេះ។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥
ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃសៅរ៍
បន្ទាប់ពីកិច្ចប្រជុំរយៈពេល០៤ថ្ងៃ
នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកស្រី Wu Aiying មាន
អាយុ៦៥ឆ្នាំជារដ្ឋមន្ត្រីយុត្តិធម៌ពីឆ្នាំ២០០៥ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៧
ត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីឈ្មោះនៃក្រុមមន្ត្រីមួយចំនួនដែលត្រូវបណ្ដេញចេញពីបក្សសម្រាប់អំពើពុករលួយ។
ចំណែកឯ គណៈកម្មាធិការមជ្ឈិមអធិការកិច្ចវិន័យក៏បានឱ្យដឹងដែរថា លោកស្រី Wu
មានបញ្ហាវិន័យជាច្រើន
ហើយដែលការលើកឡើងបែបនេះគឺចង់សំដៅទៅលើការប្រព្រឹត្តអំពើពុក រលួយ
ក៏ប៉ុន្តែគណៈកម្មាធិការមួយនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។
គួរបញ្ជាក់ថា លោកស្រី Wu Aiying បានចំណាយពេលជាច្រើនឆ្នាំរបស់លោកស្រី
បំពេញការងារជាមន្ត្រីនៅតំបន់ភាគខាងកើតខេត្តសានទុង (Shandong)
ជាទីដែលលោកស្រីបានឡើង ដំណែងជាបន្តបន្ទាប់
រហូតដល់ជាអនុប្រធានសាខាគណៈបក្សប្រចាំខេត្ត
មុននឹងលោកស្រីផ្លាស់មកកាន់ទីក្រុងប៉េកាំង
ដើម្បីធ្វើការងារក្នុងក្រសួងយុត្តិធម៌ កាលពីឆ្នាំ២០០៣៕
No comments:
Post a Comment