Tuesday, November 3, 2015

សហព័ន្ធ​បាល់​ទាត់​កម្ពុជា​បក​ស្រាយ​ឱ្យ​អស់​ចម្ងល់ រឿង​លុយ​បាន​ពី​ការ​លក់​សំបុត្រ

សហព័ន្ធ​បាល់​ទាត់​កម្ពុជា​បក​ស្រាយ​ឱ្យ​អស់​ចម្ងល់ រឿង​លុយ​បាន​ពី​ការ​លក់​សំបុត្រ


អ្នក ​គាំទ្រ​បាល់​ទាត់​កម្ពុជា ក៏​ដូច​ជា​មតិ​សាធារណៈ​ជា​ច្រើន​បាន​ដាក់​ចម្ងល់​ថា​តើ​សហព័ន្ធ​លក់​សំបុត្រ ​ថ្លៃ​ៗ​យ៉ាង​នេះ​យក​លុយ​ទៅ​ណា ឬ​យក​ទៅ​ដាក់​ហោប៉ៅ​រៀង​ៗ​ខ្លួន​? ខណៈ​ពេល​នេះ លោក សៅ សុខា ប្រធាន​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​មុខ​មក​បកស្រាយ​រឿង​ទាំង​ អស់​នេះ​ហើយ ដើម្បី​កុំ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​យល់​ច្រឡំ​បន្ត​ទៀត ​ដោយ​បញ្ជាក់​ថា​ប្រាក់​ដែល​បាន​ពី​ការ​លក់​សំបុត្រ​និង​ចំណូល​ផ្សេង​ៗ​ទៀត​ គឺ​ដើម្បី​យក​ទៅ​ទុក​ផ្គត់ផ្គង់​ទៅ​លើ​កត្តា​២។
  simple sleepរូបតំណាង

កត្តា​ទី​១ ​គឺ​ត្រៀម​ដំឡើង​ប្រាក់​ខែ​ដល់​កីឡាករ​ទាំង​អស់ និង​រៀបចំ​ថវិកា​ជូន​ដល់​ក្លិប​អាជីព​របស់​កីឡាករ​នីមួយ​ៗ បង្ការ​ក្រែង​មាន​កីឡាករ​ណា​លេង​របួស​ ​ត្រលប់​ទៅ​ក្លិប​វិញ​ត្រូវ​សម្រាក​ព្យាបាល។ ចំពោះ​ចំណុច​នេះ ប្រធាន​កីឡា​ខាង​លើ​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ទាន់​ច្បាស់​១០០​%​ទេ ដោយ​យើង​កំពុង​សិក្សា​មើល តែ​យើង​មាន​គម្រោង​រួច​ហើយ​ថា​នឹង​ដំឡើង​ប្រាក់​ខែ​ដល់​កីឡាករ​ទាំង​អស់។ ដូច​រដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០១៨ នឹង​ដំឡើង​ប្រាក់​ខែ​បុគ្គលិក​រដ្ឋ​ជាង​១​លាន​ដែរ អីចឹង​បាល់ទាត់​ក៏​ត្រូវ​តែ​គិតគូរ​រឿង​នេះ​ដែរ… យើង​អាច​ធ្វើ​មុន​ឆ្នាំ​២០១៨​ផង មិន​ដឹង។ មួយ​ទៀត សហព័ន្ធ​ក៏​ត្រូវ​ឱ្យ​លុយ​ដល់​ក្លិប​ដែល​មាន​កីឡាករ​ចូល​លេង​ជម្រើស​ជាតិ​ ដែរ ព្រោះ​ពេល​របួស​ត្រលប់​ទៅ​វិញ ក្លិប​ជា​អ្នក​ចំណាយ​ព្យាបាល”។

កត្តា​ទី​២​គឺ​ត្រៀម​លុយ​ពង្រីក​ថ្នាល​យុវជន។ “ថ្នាល​យុវជន​ជា​រឿង​សំខាន់ ដូច្នេះ​សហព័ន្ធ​ត្រូវ​តែ​ត្រៀម​លុយ​ទុក​ឱ្យ​បាន​គ្រប់គ្រាន់។ សម្រាប់​ក្លិប​ណា​ដែល​មាន​ថ្នាល​យុវជន​តាម​ស្តង់ដារ សហព័ន្ធ​នឹង​ជួយ​ជ្រោមជ្រែង ដោយ​អាច​ចេញ​ជា​ថ្លៃ​ឈ្នួល​គ្រូ​បង្វឹក សម្ភារ​ផ្សេង​ៗ​ទៀត”។

Soa Sokha2
 លោក សៅ សុខា ប្រធាន​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា

បន្ទាប់​ពី​បកស្រាយ​២​ចំណុច​នេះ​ហើយ លោក សៅ សុខា ​បាន​បន្ថែម​ទៀត​ថា​សហព័ន្ធ​មិន​ដែល​មាន​គំនិត​ចង់​បាន​ប្រាក់​ពី​ការ​លក់​ សំបុត្រ​នោះ​ទេ ដោយ​ប្រាក់​បាន​មក​ទាំង​អស់​ដើម្បី​តែ​អភិវឌ្ឍ​វិស័យ​កីឡា​ទាំង​អស់។ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​មិន​ជឿ​ទុក​ចិត្ត​ទេ អាច​ទៅ​បើក​បញ្ជី​នៅ​សហព័ន្ធ​បាល់​ទាត់​បាន​គ្រប់​ពេល ខាង​លោក​មិន​ដែល​លាក់បាំង​នោះ​ទេ៕

World Cup កម្ពុជា ប៉ាគីស្ថាន (12) អ្នក​គាំទ្រ​ចូល​ទស្សនា​ពេល​កម្ពុជា​ប្រកួត​នឹងអាហ្វហ្គានីស្ថាន

No comments:

Post a Comment